យោងតាមប្រភពពី Educational Testing Service (ETS) ស្ថាប័នដំណើរការរៀបចំការប្រលងធំជាងគេមានមូលដ្ឋានក្នុង សហរដ្ឋអាមេរិកបានបង្ហាញលទ្ធផលពិន្ទុវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស TOEFL (Test of English as a Foreign Language) របស់បណ្ដាប្រទេសនៅអាស៊ីដែលបានប្រលងអំឡុងពេលគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១០។
ក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ី ប្រទេសមានប្រជាជនទទួលបានពិន្ទុវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសខ្ពស់នោះគឺ ប្រទេសសិង្ហបុរី ដែលបានពិន្ទុសរុប ៩៨ពិន្ទុខ្ពស់ជាងគេនៅអាស៊ី។ បន្តបន្ទាប់មានប្រទេសឥណ្ឌា និងហ្វីលីពីន។ ចំណែកកម្ពុជា គឺមានពិន្ទុសរុប៦៣ ទាបជាងគេនៅអាស៊ី។
ក្នុងចំណោមប្រទេស១៦៣ ពិន្ទុមធ្យមភាគជាលក្ខណៈអន្តរជាតិគឺ ៨០ពិន្ទុ ដោយគិតបញ្ចូលលើជំនាញ អាន ស្ដាប់ សរសេរ និងនិយាយ។
TOEFL iBT ប្រភពពី ETS
ពិន្ទុខាងលើដោយ ETS គឺយោងទៅតាមចំនួនអ្នកបានប្រលងពិន្ទុវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស TOEFL ។ ចំនួនអ្នកប្រលងខុសៗគ្នាគឺអាស្រ័យលើចំនួនអ្នកប្រលងរបស់បណ្ដាប្រទេសនីមួយៗ។
ដោយឡែកថ្មីៗនេះៗ ការធ្វើលទ្ធផលចំណាត់ថ្នាក់សមត្ថភាពភាសាអង់គ្លេសដោយ EF Education First ក៏បានបង្ហាញពីលទ្ធផលស្រដៀងគ្នានេះដែរ ដោយប្រទេសសិង្ហបុរីនៅតែជាប់ជាចំណាប់ថ្នាក់

TOEFL iBT ប្រភពពី ETS
ពិន្ទុខាងលើដោយ ETS គឺយោងទៅតាមចំនួនអ្នកបានប្រលងពិន្ទុវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស TOEFL ។ ចំនួនអ្នកប្រលងខុសៗគ្នាគឺអាស្រ័យលើចំនួនអ្នកប្រលងរបស់បណ្ដាប្រទេសនីមួយៗ។
ដោយឡែកថ្មីៗនេះៗ ការធ្វើលទ្ធផលចំណាត់ថ្នាក់សមត្ថភាពភាសាអង់គ្លេសដោយ EF Education First ក៏បានបង្ហាញពីលទ្ធផលស្រដៀងគ្នានេះដែរ ដោយប្រទេសសិង្ហបុរីនៅតែជាប់ជាចំណាប់ថ្នាក់កំពូលនៃបណ្ដាប្រទេសនៅអាស៊ីដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ។



No comments:
Post a Comment